Wednesday, November 3, 2010

ការឃាត់ខ្លួនអនីតិជនដោយប៉ូលីស

អនីតិជនសំដៅលើ មនុស្ស​ដែលមានអាយុ ក្រោម​ ១៨ឆ្នាំ​

ប៉ូលីសមិនធ្វើការចោទប្រកាន់​ អនីតិជន ក្រោម​អាយុ ១៤ឆ្នាំ​ទេ (មិនឃុំ ឬ បញ្ជូនទៅតុលាការ​ទេ​) អាជ្ញាធរ​នឹងប្រគល់អនីតិជនអោយ​ទៅ​អាណាព្យាបាល​ ដើម្បី ធ្វើការអប់រំ ។​

​ទោះជា​អនីតិជន​មិន​ទទួលខុសត្រូវផ្នែក​ព្រហ្មទណ្ឌ ​ តែ​អ្នក​ទទួលរងការខូតខាត មានសិទ្ធប្តឹងទាមទារសំណង ពីអណាព្យាបាលដែលបាន​ប្រព្រឹត្តបទល្មើសនោះ ។

អនីតិជន លើសពី​អាយុ ១៦ឆ្នាំ​ ទៅ​១៨ឆ្នាំ​ នឹង​ត្រូវ​អាជ្ញាធរ​ឃាត់ខ្លូនរយៈពេល​ ៣៦ម៉ោង នៅកន្លែង​សម្ថតិកិច្ច​ ចាប់គិតពីម៉ោង​ ដែល​បញ្ជូនទៅដល់​អង្គភាព​សម្ថកិច្ច​ ដើម្បីសាកសួរ និង​ ស៊ើបអង្កេត​​ ។ បន្ទាប់មក​អនីតិជន​នឹងត្រូវ​បញ្ជូន​ទៅ តុលាការ​ /ព្រះរាជអជ្ញា ដើម្បីធ្វើ​សេចក្តីសំរេច ។​​ ​បើ​​ធ្វើខុស​ខ្លាំង ​អាចយកទៅមណ្ឌល​កែប្រែ​ តាម​សេចក្តីសំរេច​របស់​តុលាការ​ ។​

ចុះករណី អនីតិជន អាយុ១៤ រំលោភ អនីតិជន​អាយុ ១៤ឆ្នាំដែ​រ តើ​ត្រូវមាន​ទោសបែបណា​ដែរ ?

រំលោភ គឺ​ ជាបទល្មើសឧក្រិដ្ឋ ។

តែក្រោម១៤ឆ្នាំ​ គឺមិនត្រូវមានការឃុំខ្លួនទេ (ទោះជា​បទល្មើសអ្វីក៏ដោយ​)

តែការដាក់​ទោសទណ្ឌ​ អាចមានទៅតាមទំងន់ទោស​ បន្ទាប់ពី​ធ្វើការសាកសួរ​ រកដើមហេតុ ឬ រក​មេកើយញ៉ុះញ៉ុង ។​

សំរាប់​ព័ត៌មានបន្ថែម ឬ មាន បញ្ហា​អ្វីចង់សាក់សួរ សូមទាក់ទង​មក ការិយាល័យ អង្គការ​ជំនួយផ្លូវច្បាប់ដល់កុមារ នឹង​ស្រ្តី ​លេខ លេខ ​០២៣ ​២២០ ៦២៦ និង គណៈមេធាវី ០២៣ ២២០ ២៣៧

កម្មវិធី មាគ៌ាច្បាប់នៅ កម្ពុជា​

ផ្សាយផ្ទាល់ថ្ងៃ​ ព្រហស្បតិ៍ ទី ៤ ខែ​វិច្ឆការ​

សប្តាហ៍ក្រោយ​ ថ្ងៃ​ ១១ ខែ វិច្ឆការ ២០១០ ប្រធានបទ ការទទួលផលចោរកម្ម

វិទ្យុស្រ្តី FM 102

No comments: