គ្មានអ្នកណាដែលថាមិនធ្លាប់អង្សុកទេនៅក្នុងលោកនេះ
អ្វីដែលសំខាន់ តើបុគ្គលនោះអង្្សុកផ្លូវកាយ ឬ ផ្លូវចិត្ត
បើគ្រាន់តែអង្្សុកផ្លូវកាយ ងាយព្យាបាលណាស់ គឺគួររកអ្វីធ្វើ ឬ ទៅកំសាន្តនៅកន្លែងណាមួយ ជួបមិត្តភ័ក្ត ជជែកពីនេះពីនោះ..
តែបើអង្សុកផ្លូវចិត្តវិញ ទោះទៅកន្លែងណាស្អាតយ៉ាងណា សប្បាយយ៉ាងណា ជួបមនុស្សច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថាអង្សុក ចូលមិនចុះ មិនស៊ីុចង្វាក់.. និយាយរួមនេះមិនខុសពីជំងឺមានអារម្មណ៍ឯកោរនោះទេ
តែនៅតែមានវិធីព្យាបាល .. តាមបទពិសោធន៍របស់ខ្ញុំ ដំណោះស្រាយគឺ រាប់អានមិត្តថ្មី ជាមនុស្សដែលមានអ្វីមួយធ្វើយើងចាប់អារម្មណ៍ keep us interested & want to find out. មួយទៀត គឺ មាន surprise ពីមនុស្សដែលខ្លួនស្រលាញ់ ឬ យកចិត្តទុកដាក់បំផុត អាចជាព័ត៌មានល្អ កម្មវិធីពិសេស តែនោះទាល់តែជាអ្វីដែលនឹកស្មានមិនដល់បំផុត ឬ រៀបចំដោយល្អិតល្អន់ឥតខ្ចោះ ទើបអាចកន្ទ្រាក់អារម្មណ៍អ្នកអង្សុកផ្លូវចិត្តបាន.
ដំណោះស្រាយចុងក្រោយ និង សំខាន់បំផុត គឺ ខ្លួនឯង បុគ្គលនោះត្រូវមានការតាំងចិត្តព្យាយាមប្រយុទ្ធនឹងភាពអង្សុក នេះដោយស្ម័គ្រចិត្ត បើកទូលាយបេះដូង និង សុតិដ្ឋនិយម ។
3 comments:
ដំបូន្មានល្អ!!
well said, Leeda!
Well thought out!
Post a Comment