Sunday, December 23, 2012

ប្រជា​ប្រិយ​ភាព​របស់​រូប​តុក្កតា​ឆ្មា​ហេឡូ​ខីតធី

មនុស្សភាគច្រើនប្រហែលជាធ្លាប់ ឃើញរូបតុក្កតា ឆ្មា រាងមូល ពណ៌ផ្កាឈូក ពាក់​បូនៅ​ ត្រ ចៀក មានឈ្មោះ ថា ហេឡូខីតធី ដែល បានក្លាយជានិមិត្តសញ្ញា នៃក្តីស្រលាញ់ ក្នុង ចំណោម​កុមារ​និងយុវវ័យ សូម្បីតែស្ត្រីចំណាស់ៗ នៅទូទាំងពិភពលោក ជាច្រើនទសវត្សមកហើយ ។ យោងតាមព័ត៌មាន គេហទំព័ររបស់ CNN ដែលបានចុះផ្សាយកាលពីពេលថ្មី ៗ នេះ​បាន​អោយ​ដឹង​ថាមានភោជនីយដ្ឋាន ហេឡូខីតធី មួយបានបើកដំណើរការនៅទីក្រុងប៉ីជីនកាលពីចុងឆ្នាំ ២០១១ ។ភោជនីយដ្ឋាននេះ ត្រូវបានគេមើលឃើញថាមានអតិធិជនយ៉ាងច្រើនកុះករ បើ​ទោះ​ជា​ម្អូបនៅហាងនោះមិនឆ្ងាញ់ក៏ដោយ ហើយថែមទាំងមានតំលៃថ្លៃទៀតផង។ លក្ខណៈពិសេសរបស់ភោជនីដ្ឋាននេះ គឺភាពស្រស់ស្អាត គួរអោយស្រលាញ់ ដែល​មាន​ការ​តុប​តែងដោយគ្រឿងបរិក្ខារហេឡូខីធីស្ទើរគ្រប់កន្លែងដូចជាក្នុងបន្ទប់ទឹក មាន​កញ្ចក់​ឆ្លុះ​មុខ​និង​កន្លែងលាងដៃហេឡូខីតធី បន្ទប់ញុំាអាហារ រាងឆ្មាពណ៌ផ្កាឈូកជាដើម ដែលសូម្បីតែម្ហូប និង បន្លែ​ក៏ឆ្លាក់ និង តុបតែងជារូបហេឡូខីតធីដែរ ។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ទៀតនោះ គឺ ក្រុមហ៊ុនអាកាសចរណ៍ អ៊ីវ៉ា របស់ តៃវ៉ាន់ មាន​យន្តហោះហេឡូខីតធីចំនួនប្រាំ។ នៅឌូបៃមានកន្លែង ម៉ាស្សានិងស្ប៉ា ហេឡូខីតធី សម្រាប់​​ពួកអ្នកមាន។ នៅប្រទេសចិននៅចំងាយ ២២០គីឡូម៉ែតពីទីក្រុងសៀងហៃ កំពុង​ដំ​ណើរ​ការសាងសង់ សួនកម្សាន្តសារធារណៈ ហេឡូខីតធី ដែល​មានតំលៃ ២០០លានដុល្លា ដែល​គ្រោង​នឹងបើកអោយប្រើនៅឆ្នាំ ២០១៤ ។ Credited :www.wmc.org.kh