Sunday, December 23, 2012
ប្រជាប្រិយភាពរបស់រូបតុក្កតាឆ្មាហេឡូខីតធី
មនុស្សភាគច្រើនប្រហែលជាធ្លាប់ ឃើញរូបតុក្កតា ឆ្មា រាងមូល ពណ៌ផ្កាឈូក ពាក់បូនៅ ត្រ ចៀក មានឈ្មោះ ថា ហេឡូខីតធី ដែល បានក្លាយជានិមិត្តសញ្ញា នៃក្តីស្រលាញ់ ក្នុង ចំណោមកុមារនិងយុវវ័យ សូម្បីតែស្ត្រីចំណាស់ៗ នៅទូទាំងពិភពលោក ជាច្រើនទសវត្សមកហើយ ។
យោងតាមព័ត៌មាន គេហទំព័ររបស់ CNN ដែលបានចុះផ្សាយកាលពីពេលថ្មី ៗ នេះបានអោយដឹងថាមានភោជនីយដ្ឋាន ហេឡូខីតធី មួយបានបើកដំណើរការនៅទីក្រុងប៉ីជីនកាលពីចុងឆ្នាំ ២០១១ ។ភោជនីយដ្ឋាននេះ ត្រូវបានគេមើលឃើញថាមានអតិធិជនយ៉ាងច្រើនកុះករ បើទោះជាម្អូបនៅហាងនោះមិនឆ្ងាញ់ក៏ដោយ ហើយថែមទាំងមានតំលៃថ្លៃទៀតផង។
លក្ខណៈពិសេសរបស់ភោជនីដ្ឋាននេះ គឺភាពស្រស់ស្អាត គួរអោយស្រលាញ់ ដែលមានការតុបតែងដោយគ្រឿងបរិក្ខារហេឡូខីធីស្ទើរគ្រប់កន្លែងដូចជាក្នុងបន្ទប់ទឹក មានកញ្ចក់ឆ្លុះមុខនិងកន្លែងលាងដៃហេឡូខីតធី បន្ទប់ញុំាអាហារ រាងឆ្មាពណ៌ផ្កាឈូកជាដើម ដែលសូម្បីតែម្ហូប និង បន្លែក៏ឆ្លាក់ និង តុបតែងជារូបហេឡូខីតធីដែរ ។
អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ទៀតនោះ គឺ ក្រុមហ៊ុនអាកាសចរណ៍ អ៊ីវ៉ា របស់ តៃវ៉ាន់ មានយន្តហោះហេឡូខីតធីចំនួនប្រាំ។ នៅឌូបៃមានកន្លែង ម៉ាស្សានិងស្ប៉ា ហេឡូខីតធី សម្រាប់ពួកអ្នកមាន។ នៅប្រទេសចិននៅចំងាយ ២២០គីឡូម៉ែតពីទីក្រុងសៀងហៃ កំពុងដំណើរការសាងសង់ សួនកម្សាន្តសារធារណៈ ហេឡូខីតធី ដែលមានតំលៃ ២០០លានដុល្លា ដែលគ្រោងនឹងបើកអោយប្រើនៅឆ្នាំ ២០១៤ ។
Credited :www.wmc.org.kh
Subscribe to:
Post Comments (Atom)
No comments:
Post a Comment