មណ្ឌលព័ត៌មានស្រ្តីកម្ពុជា តែងមានកម្មវិធីកំសាន្តរៀងរាល់ឆ្នាំ នៅ ខែ វិច្ឆការ ឬ ធ្នូ
ហើយឆ្នាំនេះ កម្មវិធីដំណើរកំសាន្តរបស់យើង ធ្វើនៅថ្ងៃ ៣ដល់ថ្ងៃ ៥ ខែវិច្ឆកា ២០១០
នៅខេត្ត មណ្ឌលគីរី

ពេលដែលផ្កាខ្លះកំពុងរីក ផ្កាខ្លះបែរជាស្រពោន តែមិនអីទេ នេះជាលក្ខខណ្ឌធម្មជាតិ កើតជាផ្កាគឺអញ្ចឹងហើយ
យ៉ាងណាក៏ដោយមុននឹងវាស្រពោន វាក៏ធ្លាប់បានរីកស្គុះស្គាយដែរ
តែអ្វីដែល មិនល្អនោះ គឺ បើគេប្រៀបធៀបអ្នកណាម្នាក់ស្រស់ស្អាតដូចផ្កា គឺំិ មិនល្អទេ គួរជៀសវាង
ព្រោះ នោះ មានន័យថាម្នាក់នោះ គឺ ស្រស់ស្អាត ក្នុងមួយរយៈពេលខ្លី ប៉ុណ្ណោះ មិនយូរអង្វែងឡើយ
បើស្រលាញ់នរណាម្នាក់ គួរគិតដល់ដួងច័ន្ទវិញ ព្រោះ ចន្ទបំភ្លឺ រាត្រី រះរាល់រាត្រី ជារៀងរហូត
នេះជាផ្ទះជនជាតិភាគតិតនៅ េខត្ត មណ្ឌលគឺរី
This is tribe traditional house.

នេះគឺផ្នែកមួយនៃជ្រោះ ប៊ូស្រា
នៅ ទីនោះ ត្រជាក់ណាស់ មានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃពេលទៅអង្គុយលេងជាមួួយក្រុមការងារនៅទីនោះ

អង្គុយជជែកលេងជាមួយមិត្តរួមការងារពីនេះពីនោះ ស្តាប់សូរទឹកជ្រោះ
និង កាត់ចេកចែកគ្នាញុំាព្រោះ ពេលនោះ ចាំគេចំអិនបាយ និង ដុតមាន់យូរពេក

ជនជាតិភាគតិច ពិសេសក្មេងៗ សុទ្ធតែ Cute Cute ព្រោះ ត្រជាក់គេពាក់អាវរងារ
ឃើញមុខគេឡើងតូចៗ ក្រហមៗ

ពូរិទ្ធ! បានទិញត្រយូងចេកពីស្រ្តីចំណាស់ ជនជាតិភាគតិត
ព្រោះ អាណិតគាត់ពេក ចាស់អើយសែនចាស់ នៅ ខំប្រឹងស្ពាយកញ្ឆេដាក់អីវ៉ានធ្ងន់ៗដើរលក់ទៀត

ស្ត្រី ស្អាតទាំង៣ នៅ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា
លីដា (ខ្ញុំ ល្បីខាងនិយាយច្រើន រហ័ស និង ដើរលឿនតាមមិនទាន់ ) ^^ បងស្រី ធន្នី (កំពូលនារីទន់ភ្លន់ និង ម៉ត់ចត់ក្នុងការងារ Almost No Error in her work)
និង តារាសំលេងផ្អែមល្ហែម កុម្ភ ឈ្មោះជាភាសាអង់គ្លេសគឺ Februry ។

ខ្ញុំទៀតហើយ មិនចង់លើកដៃពីរនេះសោះ តែ លើកអត់ដឹងខ្លួន
នៅ ក្បែរខ្ញុំខាងឆ្វេងគឺ បង សុកា តារាសំលេងមុតត្រចៀក (ហេះហេះ..) ជំនាញកំពូលរបស់គាត់គឺ អក្សរសាស្ត្រ
ខាងស្តាំខ្ញុំគឺ បង ភ័ស ខ្ញុំយល់ថាគាត់គួរស្រលាញ់ណាស់ ជាមនុស្សកំពូលម៉ត់ចត់ (always look into every detail and almost no error too) ... គាត់ចូលចិត្តលេងជាមួយខ្ញុំពេលមានមនុស្សជុំៗ ថា "អូនដា ! កុំអោយគេដឹងពីរឿងរបស់យើង " អូយ! មិនដឹងថាគាត់និយាយពីអីទេ ..ចេះតែអឺអើយទៅ
អនុស្សវរីយ៍ល្អបំផុត របស់ខ្ញុំជាមួយប បងសុកា និង បង ភ័ស នេះ គឺ ពេល យើងថតស្ពត Spot និង ល្ខោនវិទ្យុជាមួយគ្នាជាច្រើនលើក ច្រើសារ
បងភ័សជាអ្នកដឹកនាំ ឬ យើងហៅថា Director បងសុការ សំដែងជារាជនីមូ៉សដែកគោល ហើយ ខ្ញុំសំដែងជា កូនម៉ូសដែលគោល
កាលនោះ អោយតែ ខ្ញុំប្រាប់ប៉ាថា ថ្ងៃនេះខ្ញុំសំដែងជាតួម៉ូសទៀតហើយ គាត់សើចខ្លាំងណាស់
នឹកឃើញពេលនោះ ក៏ខ្ញុំចង់សើចដែរ

កុំច្រឡំពីរនាក់ប្រុសស្រី អោបគ្នានោះ គឺគ្រាន់តែ លេងសើចទេ ប្រពន្ធបងប្រុសនេះមែនទែន គឺ បងភ័សឯនេះទេ
នៅកន្លែងធ្វើការខ្ញុំគេលេងស្និតស្នាលអញ្ចឹង
សូម្បីតែ ខ្ញុំក៏អោប ពៅដែរ ខ្ញុំចូលចិត្តពៅខ្លាំងណាស់ ព្រោះ សំលេងពៅស្តាប់ទៅ ដូចតួតុក្កតាក្នុងរឿងជប៉ុន Cute
ខ្ញុំនឹងពៅ ត្រូវគ្នាខ្លាំងណាស់ បើនិយាយគ្នាលេងវិញ ម្នាក់មួយៗ រកកន្លែងចប់មិនឃើញ ..

រូបនេះថតពីលើភ្នំដោះក្រមុំ គ្រាន់តែលឺឈ្មោះភ្នំគេអាចដឹងថា រាងវាយ៉ាងម៉េចទៅហើយ
ពីលើភ្នំនេះទៅ ឃើញទិដ្ឋភាព ទីក្រុងមណ្ឌលគីរីទាំងមូល ពិតជាស្អាតណាស់

សមុទ្យឈើ មានទិដ្ឋភាពព្រៃភ្នំដាច់សង្វែង ដូចសមុទ្យ
ខ្ញុំនៅទីនេះរង់ចាំមើលថ្ងៃលិច ពិតជាស្អាតខ្លាំងណាស់

នេះជារូបដែលខ្ញុំស្រលាញ់ជាងគេ ខ្ញុំថតដោយផ្ទាល់ គឺគ្រាន់តែចុចថតដោយចៃដន្យប៉ុណ្ណោះ
មូលហេតុដែលធ្វើអោយខ្ញុំស្រលាញ់រូបនេះជាងគេ គឺ ក្នុងរូបនេះ មនុស្សទាំង៥នាក់នេះ មានវ័យខុសគ្នា សំលឹងមើលទិសខុសគ្នា មានរបៀបឈរខុសគ្នា អ្វីដែលពិសេសនោះ គឺ ពួកគាត់អត់ដឹងថាខ្ញុំលួចថតរូបគាត់ទេ គាត់ឈរបែបធម្មជាតិពិតពិត !



អ្នកដែលឈក្បែរខ្ញុំគឺបងសុខនី គាត់ក៏គួរអោយស្រលាញ់ដែរ
គាត់ចូលចិត្ត និយាយរឿងសប្យាយៗ និង ធ្វើសំលេងកំប្លែងៗអោយខ្ញុំសើច
បច្ចុប្បន្នធ្វើការក្រុមជាមួយគាត់ យល់ថាងាយច្រើនព្រោះគាត់ នឹងខ្ញុំមានអធ្យាស្រ័យល្អ

ស្រ្តីពាក់អាវរូបផ្កាស្រស់ស្អាតជាងគេនៅពីមុខគេនេះ គឺ អ្នកមីង ណែត ដែលជានាយការផលិតកម្ម
ចូលចិត្តពេលគាត់ញញឹម ព្រោះមានខួចស្អាតណាស់
ហើយគាត់ក៏ចិត្តល្អណាស់ដែលចំពោះបុគ្គលិក

បងសុខនី និង អាសី.. នៅក្បែរអ្នកទាំងពីរនេះខ្ញុំសើចរហូត
យើងចូលចិត្តនិយាយគ្នាបែបលេងសើច ផ្អែមល្ហែម..
អនុស្សាវរីយ៍ល្អជាមួយអាសី គឺ ធ្លាប់ញុំាអាហារពេលព្រឹកជាមួយគ្នា នៅ ក្រោមម្លប់ស្វាយខាងក្រោយការិយាល័យ

យើងកំពុងអង្គុយលេងបៀរកំសាន្ត មានន័យថាដាក់លុយតិចៗទេ
បងសុខនីនៅទីនេះសើចខ្លាំងណាស់ តែកុំច្រឡំ គាត់នេះលេង១០ដៃ ឈ្នះតែម្តងប៉ុណ្ណោះ
គាត់ប្រាប់គេថា ទោះជាលេងបៀរលេងៗក៏ដោយ ក៏មិនអាចអោយម្តាយគាត់ដឹងបានឡើយ
និយាយពីខ្ញុំិវិញ លេងបៀរពេលនោះ ឈ្នះច្រើនគួរសមដែរ ហេះហេះ ធ្វើអោយគេច្រណែនពេញហ្នឹង ហើយត្រូវបានគេគំរាមបង្ខំអោយប៉ាវគេញុំាមាន់អាំង
តែខ្ញុំអត់ព្រមទេ!